ស្បែកជាផ្នែកមួយនៃរាងកាយដែលសំខាន់ និងងាយនឹងប្រតិកម្មបំផុត។ ស្បែកងាយនឹងរងគ្រោះឆាប់រហ័សបំផុត នៅពេលប៉ះនឹងកម្តៅព្រះអាទិត្យ, សារធាតុកខ្វក់, ភាពកខ្វក់ និងភាពសំណើម។ បញ្ហាទាំងអស់នេះអាចបណ្តាលឲ្យស្បែកខ្មៅ ហើយស្ងួត។ ត្បិតតែអ្នកអាចប្រើក្រែមការពារស្បែក ឬផលិតផលថ្លៃៗជាច្រើនផ្សេងទៀត ដើម្បីជួយឲ្យស្បែកខ្មៅប្រែជាសស្រស់ថ្លាបានក៏ពិតមែន ប៉ុន្តែតើផលិតផលទាំងនេះអាចជួយដល់ស្បែកអ្នកបានច្រើនប៉ុណ្ណា? ផលិតផលខ្លះ អាចមានប្រសិទ្ធិភាពចំពោះស្បែកអ្នកតែមួយរយៈប៉ុណ្ណា តែក្រោយមកស្បែកនឹងត្រលប់មករកភាពដើមវិញ។
សូមចាំថាការក្រែមការពារកម្តៅថ្ងៃអ្នកត្រូវប្រើ ២០នាទី មុនពេលចេញទៅត្រូវនឹងកម្តៅថ្ងៃ ហើយត្រូវលាងសម្អាតស្បែកពេលអ្នកត្រលប់មកផ្ទះវិញ។ ការទុកឲ្យធាតុកខ្វក់នៅលើស្បែករបស់អ្នកយូរ អាចបណ្តាលឲ្យកើតមានបញ្ហាស្បែក។
ការទទួលទានសារធាតុរាវឲ្យបានច្រើន និងការរក្សាជាតិទឹកក្នុងរាងកាយពិតជារឿងមួយសំខាន់។ ទឹកជាអ្នកព្យាបាលតាមបែបធម្មជាតិ។ ប្រសិនបើប្រព័ន្ធក្នុងរាងកាយរបស់អ្នកស្អាត ក្រហមល្អ, រូបរាងខាងក្រៅរបស់អ្នកក៏ស្អាតទៅតាមនោះដែរ។
លាបស៊ុត
វៃស៊ុត ១គ្រាប់ រហូតដល់វារាវបានសព្វល្អ។ លាបវាលើផ្ទៃមុខរបស់អ្នកថ្នមៗ រួចទុករយៈពេលពី ២០ទៅ ៣០នាទី ហើយលាងសម្អាតនឹងទឹកត្រជាក់។ អ្នកអាចបន្ថែមក្រូចឆ្មាចូល ប្រសិនបើអ្នកមិនអាចអត់ទ្រាំនឹងក្លិនរបស់ស៊ុត។
ប៉េងប៉ោះ
លាយប៉េងប៉ោះជាមួយទឹកក្រូចឆ្មា និងម្សៅក្រាម (besan)។ បន្ទាប់មកលាបលើស្បែករបស់អ្នក រួចលាងសម្អាតចេញក្រោយរយៈពេល ២០នាទី។ ប៉េងប៉ោះមានផ្ទុកសារធាតុlycopene ដែលជួយឲ្យស្បែកសស្រស់ថ្លាបានភ្លាមៗ។ ទាំងអស់នេះជាឱសថធម្មជាតិ និងមិនប៉ះពាល់ដល់សុខភាពឡើយ។
គ្រាប់សណ្តែកស្ងួតតូចៗ
លាយទឹកឃ្មុំ, ម្សៅគ្រាប់សណ្តែក និងម្សៅរមៀតបន្តិចបញ្ចូលគ្នា រួចលាបលើផ្ទៃមុខ, ក និងផ្នែកខ្មៅកន្លែងផ្សេងៗទៀតលើរាងកាយរបស់អ្នក។ ទុកវាចោលរយៈពេល ២០នាទី រួចលាងសម្អាតចេញ។ ប្រើវាជារៀងរាល់ថ្ងៃ អ្នកនឹងទទួលបានលទ្ធផលប្រសើរឡើងក្នុងរយៈពេល ១៥ថ្ងៃ។
សណ្តែកបាយ
កិនសណ្តែកបាយឲ្យម៉ត់ រួចលាយជាមួយដីឥដ្ឋបន្តិច។ បន្ទាប់មកដាក់ម្សៅរមៀត និងផ្លែល្ហុងលាយបញ្ចូលគ្នា រួចលាបលើមុខ និងក របស់អ្នក ហើយបកម៉ាស់នេះចេញក្រោយរយៈពេល ១៥ទៅ ២០នាទី។
ដំឡូងបារាំង
ចម្រាញ់យកទឹកដំឡូងបារាំង រួចលាបលើមុខ និងករបស់អ្នក។ ដំឡូងបារាំងជាឱសថធម្មជាតិជួយឲ្យស្បែកស្អាតសស្រស់ថ្លា ដូច្នេះគ្រាន់តែលាបទឹកដំឡូងបារាំងតែមួយមុខពិតជាគ្រប់គ្រាន់ អាចជួយឲ្យស្បែករបស់អ្នកស្រស់ថ្លា និងម៉ដ្ឋរលោង។
គ្រាប់ផ្កាុរុក្ខជាតិ
ដាក់ស្ងោរគ្រាប់គ្រាប់ផ្ការុក្ខជាតិ ១ស្លាបព្រាកាហ្វេ រួចលាងលើផ្ទៃមុខរបស់អ្នកជារៀងរាល់ថ្ងៃ ដើម្បីឲ្យស្បែកសស្រស់ថ្លាក្នុងរយៈពេល ១៥ថ្ងៃ។
ការ៉ុត និងផ្លែប័រ
លាយផ្លែប័រ, ការ៉ុត, ទឹកឃ្មុំ និងស៊ុតសបញ្ចូលគ្នា។ បន្ទាប់មកលាបលើផ្ទៃមុខ និងករបស់អ្នក រួចទុករយៈពេល ២០នាទី មុនពេលលាងសម្អាតចេញ។ ស្បែករបស់អ្នកនឹងមានសុខភាពល្អ, សស្រស់ថ្លា, បាត់ស្លាកស្នាម ធ្វើឲ្យស្បែកសរលោង៕

No comments
Post a Comment