Monday, 9 May 2016

ស្វែងយល់ពីជំងឺក្រិនថ្លើម និងវីធីព្យាបាលតាមបែបធម្មជាតិ

មានមូលហេតុជាច្រើនដែលអាចបង្កឲ្យមានជំងឺក្រិនថ្លើម តែមូលហេតុចម្បងនោះគឺ ការទទួលទានគ្រឿងស្រវឹងច្រើនជ្រុលក្នុងរយៈពេលលើសពី ១០ ឆ្នាំឡើងទៅ និងការមាន... thumbnail 1 summary
មានមូលហេតុជាច្រើនដែលអាចបង្កឲ្យមានជំងឺក្រិនថ្លើម តែមូលហេតុចម្បងនោះគឺ ការទទួលទានគ្រឿងស្រវឹងច្រើនជ្រុលក្នុងរយៈពេលលើសពី ១០ ឆ្នាំឡើងទៅ និងការមានជំងឺរលាកថ្លើមប្រភេទC។ ជំងឺនេះអភិវឌ្ឍន៍ឡើងក្នុង ៣ ដំណាក់កាលសំខាន់ដូចជា៖
  • ដំណាក់កាលទី ១៖ មានខ្លាញ់រុំព័ន្ធថ្លើមយ៉ាងច្រើន
  • ដំណាក់កាលទី២៖ ថ្លើមចាប់ផ្តើមរលាក
  • ដំណាក់លាកទី ៣៖ ថ្លើមចាប់ផ្តើមក្រិន
រោគសញ្ញានៃជំងឺមួយនេះមានដូចជា៖
  • អស់ចំណង់អាហារ គេងមិនលក់ វិលមុខនិងចង់ក្អួតជាប្រចាំ
  • អស់កម្លាំង ស្រកទម្ងន់ ជ្រុះសក់ ក្តៅខ្លួន បាត់បង់ការចងចាំ
  • មានកន្ទួលរមាស់ស្បែក និងភ្នែកឡើងពណ៌លឿង
  • ហើមគ្រប់ផ្នែកនៃរាងកាយជាពិសេស ជើង កជើង និងពោះ
វីធីព្យាបាលក្នុងដំណាក់កាលទី១៖ ចៀសវៀងញ៉ាំអាហារដូចជា ម្សៅ នំបុ័ងស សូដា អាហារកែច្នៃ អាហារបំពង់ជាមួយប្រេង សាច់សត្វ ផលិតផលដែលធ្វើពីទឹកដោះសត្វ ប៊ឺ អាហារដែលមានជាតិខ្លាញ់ ជាតិប្រៃ និងជាតិស្ករច្រើន។ ជំនួសមកវិញ លោកអ្នកគួរញ៉ាំ បន្លែ ផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ ត្រី និងធ្វើការហាត់ប្រាណឲ្យបានជាប្រចាំ(យ៉ាងហោចណាស់ ៣០ នាទី ក្នុង ១ ថ្ងៃ)។
វីធីព្យាបាលក្នុងដំណាក់កាលទី ២៖ ទំពារខ្ទឹមស ២ កំពឹសរៀងរាល់ព្រឹកមុនពេលញ៉ាំអី ឬក៏ញ៉ាំល្បាយដែលលាយចេញពី ទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ និងម្សៅដើមឈើអែម ១ ស្លាបព្រាកាហ្វេជារៀងរាល់ថ្ងៃ។
វិធីព្យាលក្នុងដំណាក់កាលទី ៣៖ លាយទឹក ១ កែវជាមួយនិងអំបិល ១ ស្លាបព្រាកាហ្វេ និងក្រូចឆ្មារមួយចំហៀង ហើយញ៉ាំទឹកនេះ ៣ ដងក្នុង ១ ថ្ងៃ។ វិធីមួយទៀត លោកអ្នកអាច យកគ្រាប់ល្ហុងទុំមកកិនឲ្យម៉ត់ហើយច្រោះយកទឹក ១ ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្រូចឆ្មារ ២ ស្លាបព្រាកាហ្វេ ហើយញ៉ាំទឹកនេះ ២ ដងក្នុង ១ ថ្ងៃ រយៈពេល ១ ខែ៕
8-Essential-Facts-about-Your-Liver-and-How-to-Test-If-Your-Liver-is-Healthy

ប្រភព: ខ្មែរណូត

No comments