ក្លឹបនឹងរៀបចំការប្រកួតបាល់ទាត់ហ្វូតសាល (6ទល់6) សម្រាប់អ្នកគាំទ្រភ្នំពេញក្រោនទាំងអស់ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
លក្ខ័ណក្នុងការចុះឈ្មោះចូលរួមការប្រកួតនេះគឺតម្រូវឲ្យក្រុមនីមួយៗមានសមាជិកយ៉ាងតិច៦នាក់ អាចលាយបញ្ចូលទាំងបុរស និងនារី ហើយការប្រកួតនឹងធ្វើឡើងនៅម៉ោង៨ព្រឹកថ្ងៃទី១៣នេះ។
ដើម្បីចុះឈ្មោះសូមផ្ញើឈ្មោះសមាជិកក្រុម ឈ្មោះអ្នកទំនាក់ទំនងប្រចាំក្រុមនឹងលេខទូរស័ព្ទមកកាន់អុីម៉ែល andy.brouwer@ppcfc.com ឲ្យបានមុនថ្ងៃច័ន្ទទី៩នេះ។
ការប្រកួតនេះនឹងរៀបចំឡើងលើទីលានស្មៅសប្បនិម្មត្តថ្មីដែលក្លឹបទើបនឹងសាងសង់រួចរាលនាពេលថ្មីៗនេះ៕

No comments
Post a Comment