Saturday, 14 May 2016

នៅទីបំផុត ភិន សុ​ដា​លីស ចេញមុខ​ទម្លាយ​ការពិត​ហើយ

<script async src="//pagead2.googlesyndication.com/pagead/js/adsbygoogle.js"></script> <!-- khemrakpost_sidebar-ri... thumbnail 1 summary
<script async src="//pagead2.googlesyndication.com/pagead/js/adsbygoogle.js"></script>
<!-- khemrakpost_sidebar-right-2-2_AdSense2_336x280_as -->
<ins class="adsbygoogle"
     style="display:inline-block;width:336px;height:280px"
     data-ad-client="ca-pub-9077973451593154"
     data-ad-slot="5953699422"></ins>
<script>
(adsbygoogle = window.adsbygoogle || []).push({});
</script>

ជាការ​កត់សម្គាល់​ចាប់តាំងពី​បែកធ្លាយ​ដំណឹង​ នៃ​ការ​ប្រេះឆា​ស្នេហ៍​រហូត​ឈាន​ដល់​ដំណាក់​កាល​ប្តឹង​លែងលះ​គ្នា​ពី​សំណាក់​នាង ភិន សុ​ដា​លី​ស និង​លោក ប៉ែន ចំ​រ៉ុង​ នោះ​មក ​គឺ​កន្លងមក​ ពុំ​ត្រូវបាន​ភាគី​ណាមួយ​ក្លាហាន​ចេញមុខ​ទម្លាយ​ប្រាប់​ពី​ការពិត​ នៃ​ដើមចម​សាច់រឿង​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ឲ្យ​មហាជន​បាន​ដឹង​ច្បាស់​ការ​ពិតជា​សាធារណៈ​ឡើយ​។​
ជា​រឿងៗ​គូស្នេហ៍​អ្នក​ទាំងពីរ​តែង​ព្យាយាម​គេចវេះ​ពី​ភ្នែក​ច្រមុះ​ទស្សនិកជន​ ពិសេស​អ្នក​សារព័ត៌មាន​តែម្តង​ ដោយ​មិនអាច​ស្វែងរក​ការផ្តល់​សម្ភាសន៍​បានទេ​។​
ស្រប​ពេល​ដែល​សាច់​រឿង​នេះ​កំពុងតែ​វិវឌ្ឍ​ក្លាយ​ជា​ដំណាក់កាល​ក្តៅ​ពី​ការតាមដាន​ចង់ដឹង​ពី​មហាជន​នោះ​ ស្រាប់តែ​ភាគី​ខាង​ស្រី ភិន សុ​ដា​លី​ស បាន​ចេញមុខ​បញ្ជាក់ប្រាប់​អ្នកគាំទ្រ​នៅលើ​ហ្វេ​ស​ប៊ុ​កនាង​ថា សុំទោស​ចំពោះ​ការ​បាត់​មុខ​…​តែ​យ៉ាងណាក៏ដោយ ​ក៏​អរគុណ​ចំពោះ​ការ​តេ (​ហៅ​ទូរស័ព្ទ)​ និង​ផ្ញើ​សារ​លើកទឹកចិត្ត ក៏ដូចជា​រាល់ comments​ទាំងអស់​។​ ខ្ញុំ​ពិតជា​សុំទោស​ណាស់ ​ដែល​ខ្ញុំ​មិន​អាច​ធ្វើការ​ឆ្លើយតប ​ឬ​ចូល​អាន​ភ្លាមៗ​នៅពេលនោះ​។​
តារា​ស្រី​ នាង ភិន សុ​ដា​លី​ស បាន​បន្តថា អ្នកខ្លះ​ក៏បាន​ធ្វើ​ការ​តបត​ទៅលើ​comments​ និង​ការ​share​អាក្រក់ៗ​មកលើ​រូបខ្ញុំ ខ្ញុំ​ពិតជា​អរគុណ​ណាស់។ អរគុណ​ ដែល​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ឲ្យ​រឹងមាំ​ និង​អរគុណ​ចំពោះ​ការ​ស្រឡាញ់​មក​លើ​កូន​របស់ខ្ញុំ ខ្ញុំ​ពិតជា​មាន​សំណាង​ណាស់​ដែល​មាន​អ្នក​ទាំង​អស់​គ្នា​នៅ​ក្បែរ ​មិន​ធ្វើឲ្យ​​ខ្ញុំ​មាន​អារម្មណ៍​ថា​ឯកា។​
ជាមួយគ្នានេះ ភិន សុ​ដា​លី​ស បាន​បន្ថែម​ថា​ វា​ពិតជា​គ្រប់គ្រាន់​ណាស់​សម្រាប់​ខ្ញុំ​ ដែល​ខ្ញុំ ​និង​កូន​ខ្ញុំ ​ត្រូវ​បាន​គេ​ស្រឡាញ់​បែបនេះ ហើយ​ពួក​យើង​សង្ឃឹមថា អាច​តបស្នង​អ្នក​ទាំងអស់គ្នា​វិញ​ចំពោះ​ក្តី​ស្រលាញ់​មួយ​នេះ​។ អរគុណ​ណាស់ មានតែ​ពេលវេលា​ទេ ​ដែល​អាចធ្វើ​ឲ្យ​ការឈឺចាប់​មួយ​នេះ​ជាសះស្បើយ​។​
សូម​ជម្រាប​ថា ដំណឹង​ នៃ​ការ​ប្តឹង​សុំ​លែងលះ​របស់​លោក ប៉ែន ចំ​រ៉ុង មក​លើ​ភរិយា​ដែល​មាន​ផ្ទៃពោះ​ប្រមាណ​៤​ខែ ​នាង ភិន សុ​ដា​លី​ស បាននិងកំពុង​ក្លាយ​ជា​រឿង​ដ៏​រំជើបរំជួល​តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា​ ពាក្យ​និន្ទា​រិះគន់​យ៉ាង​ច្រើន​ ក៏​បាននិងកំពុង​បាញ់ស្រោច​យ៉ាងខ្លាំង​ទៅលើ​តារា​សម្ដែង​ប្រុស​ លោក ប៉ែន ចំ​រ៉ុង។​ ម្យ៉ាងទៀត ​អ្វីដែល​កាន់តែ​ពិសេស​ជាង​នេះ ​ក៏មាន​ការ​ស្នើ​ឲ្យ​មាន​ការ​ដក​តារា​ប្រុស​រូប​នេះ​ចេញពី​វិស័យ​សិល្បៈ​ផង​ដែរ​៕
Pisey-2016-05-11-full-P
Pisey-2016-05-11-full-P1
ប្រភព៖ kampucheathmey

No comments