Monday, 9 May 2016

មិនគួរឲេជឿ! អ្នកម្តាយម្នាក់នេះ ទាំងស្អាត ទាំងរាងស្លីមបែបនេះ មើលភ្លេត ស្មានតែក្រមុំ

កូរ៉េខាងត្បូង ៖ មានអ្នកម្តាយវ័យក្មេងម្នាក់ កំពុងតែទទួលការចាប់អារម្មណ៍ ពីសំណាក់មហាជន ជាមួយនឹងមុខស្អាត និងរូបរាងដ៏ស្លីមរបស់នាង។ យោងតាមគេហទំ... thumbnail 1 summary
កូរ៉េខាងត្បូង៖ មានអ្នកម្តាយវ័យក្មេងម្នាក់ កំពុងតែទទួលការចាប់អារម្មណ៍ ពីសំណាក់មហាជន ជាមួយនឹងមុខស្អាត និងរូបរាងដ៏ស្លីមរបស់នាង។
យោងតាមគេហទំព័រកូរ៉េ បានឲ្យដឹងថា អ្នកម្តាយរូបស្រស់ម្នាក់ ដែលមានកូនស្រី២នាក់នៅក្នុងបន្ទុក ត្រូវបានល្បីសុះសាយក្នុងបណ្តាញសង្គម ជាមួយនឹងមុខមាត់ និងរាងដ៏ស្អាតរបស់នាង។
ដោយសារតែរូបរាងស្វែល ក្បាលពោះរាបស្មើ របស់អ្នកម្តាយរូបនេះហើយ បានធ្វើឲ្យមនុស្សស្រីភាគច្រើន សរសើរ និងច្រណែនយ៉ាងខ្លាំង ដោយសារតែរូបនាង ចេះរក្សាសម្រស់ ឲ្យនៅតែស្អាតដដែល មិនចាញ់នារីៗក្រមុំប៉ុន្មានឡើយ។ ហើយជាពិសេស នាង ក៏ត្រូវបានមនុស្សជាច្រើន ចុច Follow នៅក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ជាង៥ម៉ឺននាក់ឯណោះ៕
តោះមើលសម្រស់ អ្នកម្តាយវ័យក្មេងម្នាក់នេះទាំងអស់គ្នា៖ 
រូបថត៖ អ្នកម្តាយដ៏សែនស្អាត
ប្រភព៖ khmerload

No comments