ក្រុងឡូសអេនជឺលេស: ក្រុមហ៊ុនខោអាវទ្រនាប់បាន រចនានូវសម្លៀកបំពាក់ឈុតក្នុងតូចបំផុត «Shibue» ជាខោទ្រនាប់ឥតខ្សែដែលប្រើជែលទន់បិទភ្ជាប់នឹងសាច់ថ្ងាសក្រោម។
មិនដូចខោទ្រនាប់រាងអក្សរ «G» ឬខោស្លៀកដទៃ Shibue គ្រាន់តែគ្របដណ្ដប់លើចំណុចសំខាន់ពីមុខទៅក្រោយ សម្រាប់ផ្គាប់ចិត្ដតារាល្បីៗដែលនិយមស្លៀករ៉ូបខ្លីៗរឹបកាយ។
Shibue ដែលមានសណ្ឋានអក្សរ «C» ស្រដៀងនឹងទ្រនាប់ខោទឹកនោម ឬទ្រនាប់សំឡីអនាម័យ អាចផ្គាប់ចិត្ដតារាល្បីៗ ដូចជា អ្នកតំណាងក្រុមហ៊ុន David Joned នាង ចេស៊ីនតា ខេមបេល ដែលទើបសារភាពថា នាងឥតស្លៀកឈុតក្នុងទេ។
នាងថា៖ «ខ្ញុំពាក់រ៉ូបដ៏ស្អាតនេះ វារឹបខ្លួនល្មម ហើយពេលខ្ញុំដើរលើកម្រាលព្រំក្រហម ខ្ញុំឃើញស្នាមខោលីអូពីក្នុងកញ្ចក់។ ខ្ញុំក៏ដោះវាចោលដាក់ក្នុងកាបូប ឲ្យវាល្ហើយតែម្ដងទៅ»៕

No comments
Post a Comment