Saturday, 14 May 2016

កូន​ស្រី ​Angelina Jolie ​ជួយ​ក្មេង​ក្រីក្រ​នៅ​ខ្មែរ​មួយ​គ្រួសារ​ឱ្យ​បាន​ចូល​រៀន

តារា​សម្ដែង​អាមេរិក Angelina Jolie បាន​ជួយ​កុមារ​កម្ពុជា​មួយ​គ្រួសារ​​ដែល​មាន​បង​ប្អូន​១២​នាក់​ បាន​ចូលរៀន​ក្រេប​ចំណេះ​ក្នុង​សាលា​ឯកជន​មួយ​... thumbnail 1 summary
តារា​សម្ដែង​អាមេរិក Angelina Jolie បាន​ជួយ​កុមារ​កម្ពុជា​មួយ​គ្រួសារ​​ដែល​មាន​បង​ប្អូន​១២​នាក់​ បាន​ចូលរៀន​ក្រេប​ចំណេះ​ក្នុង​សាលា​ឯកជន​មួយ​កន្លែង។
340FEA0300000578-0-image-a-17_1463018319072
រឿង​រ៉ាវ​ជួយ​ក្មេង​ៗ​មួយ​គ្រួសារ​នេះ​កើត​ឡើង​ ដោយសារ​តែ​កូន​ៗ​របស់​ Jolie ​និង​កុមារី​កម្ពុជា​ម្នាក់​ឈ្មោះ សួន លីដា ​ដែល​ជា​បង​ស្រី​ក្នុង​គ្រួសារ​ បាន​ជួប​គ្នា​អំឡុង​ពេល​ Jolie ​មក​ថត​កុន​នៅ​កម្ពុជា​រឿង ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ឪពុក​ខ្ញុំ ។
កូន​របស់ Jolie ​បាន​ជួប​ក្មេង​ៗ​ស្រី​ខាង​លើ​នៅ​ពេល​ដែល​នាង​កំពុង​តែ​សុំ​លុយ​អ្នក​ទេសចរ​នៅ​សៀមរាប ​ហើយ​បន្ទាប់​មក​ Brad Pitt ​បាន​ទិញ​របស់​ញាំ​ឱ្យ​ទៅ​ក្មេង​នោះ។ ក្រោយ​មក​ទៀត ​កូន​ស្រី​របស់ Jolie ​គឺ ShilohនិងZahara ​បាន​ដើរ​តាម​គំរូ​ម្ដាយ ដោយ​នាំ លីដា និង​ប្អូន​ៗ​របស់​ដើរ​ទិញ​ខោអាវ កង់​និង​នាំ​ទៅ​លេង​ហ្គេម​ទៀត​ផង។
340FE8CB00000578-0-image-a-16_1463018312049
3410706C00000578-3586054-Her_new_siblings_Shiloh_had_fun_meeting_the_kids_in_Siem_Reap_Ca-a-4_1463025536224
ក្រោយ​ពី​បាន​របស់របរ​ខ្លះ​ៗ លីដា​ បាន​ប្រាប់​ dailymail ថា​៖ “​ពួក​យើង​​មាន​កង់​ចាស់​តែ​មួយ​គត់​សម្រាប់​ជិះ​មួយ​គ្រួសារ ដូច្នេះ​សម្រាប់​​កាដូ​កង់​ថ្មី​២​នេះ​គឺ​ពិត​ជា​អស្ចារ្យ។ ហើយ​សូម​អរគុណ​ដល់​ពួកគេ​ដែល​បាន​ផ្ដល់​ការ​រៀន​សូត្រ​ដល់​គ្រួសារ​ខ្ញុំ”៕
ប្រភព៖ angkorposts

No comments