Saturday, 14 May 2016

តើអ្នកធ្លាប់មានជំងឺ ឡើងជាតិអាសីុតដែររឺទេ? វិធីងាយៗ ដើម្បីកម្ចាត់ជាតិអាស៊ីត ចេញពីសន្លាក់ដោយមានប្រសិទ្ធិភាព

តាមរយ:ការស្រាវជ្រាវបានបញ្ជាក់ឲ្យដឹងថា ទឹកត្រសក់ពិតជាមានប្រយោជន៍ខ្លាំងណាស់ ដល់សុខភាព របស់យើង ពោលគឺវាអាចជួយបន្ថយកម្តៅក្នុងរាងកាយ ហើយវាមានសារធ... thumbnail 1 summary
តាមរយ:ការស្រាវជ្រាវបានបញ្ជាក់ឲ្យដឹងថា ទឹកត្រសក់ពិតជាមានប្រយោជន៍ខ្លាំងណាស់ ដល់សុខភាព របស់យើង ពោលគឺវាអាចជួយបន្ថយកម្តៅក្នុងរាងកាយ ហើយវាមានសារធាតុ Alkali ដែលអាចកាត់បន្ថយជាតិអាសុីត Uric នៅនឹងសន្លាក់ដោយមានប្រសិទ្ធិភាពបានថែមទៀតផង។
លើសពីនេះទៀត ស្ពៃ Celery និងខ្ញី មានគុណសម្បត្តិប្រឆាំងនឹងការរលាកយ៉ាងពូរកែ ហើយការរួមបញ្ចូលគ្នានេះអាចកាត់បន្ថយការរលាក បានយ៉ាងមានប្រសិទ្ធិភាព។
នៅពេលដែលអ្នកផឹកទឹកនេះ ហើយអ្នកអាចមានអារម្មណ៍ថាមានការឈឺចាប់តិចតួច។ នេះជាសញ្ញាថាវាមានប្រសិទ្ធិភាព។
គ្រឿងផ្សំមានដូចជា៖
ក្រូចឆ្មា១ចំណិត
ខ្ញីខ្ចី១ដុំតូច
ត្រសក់ធំល្មម១ផ្លែ
ដើមស្ពៃ (Celery) ២ដើម
វិធីធ្វើ៖ ជាដំបូង អ្នកត្រូវលាងសម្អាតគ្រឿងផ្សំទាំងនោះ ឲ្យបានស្អាតជាមុនសិន។ ហើយកាត់ស្ពៃ Celery និងត្រសក់ជាចំណិត រួចកាត់ក្រូចឆ្មាពាក់កណ្តាល ហាន់ខ្ញីជាបន្ទះស្តើងៗ។ រួចរាល់ហើយ ដាក់គ្រឿងផ្សំទាំងអស់ចូលគ្នាកិនឲ្យម៉ត់ ហើយទទូលទាន ១ ទៅ ២ដង ក្នុងមួយថ្ងៃ៕
ប្រភព៖ Baykdang

No comments