Saturday, 14 May 2016

ឯកឧត្តម សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បាននិយាយថាៈ ខ្ញុំអត់បានដឹងថា ដេនី ខ្វាន់ ចេញពីប្រភពណា?

ព័ន្ធនឹងករណីនេះ ឯកឧត្តម សុះ ម៉ាច ប្រធានសមាគមសិល្បៈករខ្មែរ បានប្រាប់ សិល្បករកម្ពុជាថា ៈ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ បានអះអាងថា ឯកឧត្... thumbnail 1 summary
ព័ន្ធនឹងករណីនេះ ឯកឧត្តម សុះ ម៉ាច ប្រធានសមាគមសិល្បៈករខ្មែរ បានប្រាប់ សិល្បករកម្ពុជាថា ៈ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ បានអះអាងថា ឯកឧត្តម បានទទួលព័ត៌មានពី ក្រសួងវប្បធម៌ ដែរ កំពុងពិភាក្សាលើរឿងហ្នឹង រឿងដេននី ក្វាន់ តើមានចំណាត់ការយ៉ាងណា ជាការសម្របសម្រួល ឬណែនាំ ចំពោះគាត់ (ដេននី ក្វាន់) ក្នុងនាមគាត់មានឈ្មោះជាតារាម្នាក់ដែរ។ ឯកឧត្តម សុះ ម៉ាច ថា«ដូចខ្ញុំជម្រាបអ៊ីចឹង តារា មានឈ្មោះជាតារាវាយ៉ាងម៉េច តារារបស់ខ្មែរ ជាមនុស្សរបស់សាធារណៈ តើយើងត្រូវប្រកាន់ចរិក អត្តចរិកឬពារ សម្តីសំដៅ ទាំងការស្លៀកពាក់ យ៉ាងម៉េចឲ្យសមជាតារា ជាមនុស្សរបស់មហាជន ក្នុងរឿងហ្នឹង» ។ ក្នុងរឿងរាវនៃតារាដែលស្លៀកពាក់សិចស៊ីនេះ ឯកឧត្តម សុះ ម៉ាច ក៏ទទួលស្គាល់ផងដែរថា «រាល់តារាមួយចំនួន យើងពិបាកក្នុងការគ្រប់គ្រង គាត់មួយចំនួនមិនមានឈ្មោះ នៅក្នុងការគ្រប់គ្រងរបស់សមាគមន៍សិល្បៈ យើងពិបាកគ្រប់គ្រង នេះដោយហេតុថាអី ? ដោយសារខ្វះការទំនាក់ទនង គាត់ចេញពីប្រភពណា យើងមិនដឹង នេះ ជារឿងមួយពិបាក» ។ ប្រធានសមាគមសិល្បៈករខ្មែរ បានបន្ថែមថា «បើសិនជាគាត់កើតចេញពីពិភពសិល្បៈ ពិភពសិល្បៈណា សាលាណា ផលិតកម្មណា ឬ ដែលយើងមិនបានដឹង ទើបតែខ្ញុំដឹងថាឥឡូវគាត់ (ដេននី ក្វាន់) ចេញពីប្រភពណា នោះ» ។ ជាមួយនឹងបញ្ហាប្រភពរបស់ ដេននី ក្វាន់ ចូលសិល្បៈតាមណា នោះ ប្រធានសិល្បៈករខ្មែរ កំពុងតែស៊ើបរកព័ត៌មានលម្អិត ដែលជាក់ ខណៈដែលព័ត៌មានរបស់លោកទទួលបាន មិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយនោះ ។ ជាមួយនឹងគ្នានេះដែរ លោក សុះ ម៉ាច គ្រោងនឹងធ្វើសន្នីសីទកាសែត ទាក់ទងនឹងចំណុចហ្នឹង ដោយមិនចង់ឲ្យ«ត្រីមួយកន្ទ្រក់ស្អូយ១ ស្អុយទាំងអស់នោះទេ» ។ ក្នុងសន្និសីទកាសែត ដែលគ្រោងនឹងធ្វើនោះ ឯកឧត្តម សុះ ម៉ាច នឹងបង្ហាញពីប្រភព ដែលនាងចូលសិល្បៈ ហើយរឿងក្រសួងវប្បធម៌ ទទួល ឬមិនទទួល ឬមួយផ្អាក គឺអាស្រ័យលើក្រសួង ៕
3f8a0280-18be-11e6-bf83-c7374f354e0e3f8a0280-18be-11e6-bf83-c7374f354e0e

No comments