អតីតតួឯកស្រីក្នុងរឿង«មរណៈមាតា» អ្នកនាង ដាញ់ ម៉ូនីកា បានបង្ហាញតម្រុយថ្មី សន្លាងមួយ ក្រោយពីមាន មហាជនជាច្រើន ចង់ឲ្យនាងវិលមកផ្តើម ការងារជា តារាសម្តែងជាថ្មី ដោយនាងបាន បង្ហាញតម្រុយថា ថ្ងៃណាមួយនាង នឹងវិលត្រឡប់ ចូលរួមសម្តែងជាថ្មី ។
អតីតតារាសម្តែង ដែលពូកែសម្រក់ទឹកភ្នែក អ្នកនាង ដាញ់ ម៉ូនីកា ដែលពេលនេះ កំពុងតែរស់នៅ ជាមួយគ្រួសារ យ៉ាងមានក្តីសុខ នៅឯនាយសមុទ្រ ត្រូវបាន មហាជនជាច្រើន នៅតែចង់ចាំ ពីទេពកោសល្យ នៃការសម្តែង របស់តួឯកស្រីរូបនេះ និងមាន ការបញ្ចេញមតិថា ចង់ឃើញការសម្តែង របស់នាងជាថ្មី ចង់ឲ្យនាងវិល ចូលសិល្បៈវិញ ព្រោះថាវិស័យភាពយន្ត របស់ខ្មែរ យើងនាពេលបច្ចុប្បន្ន កំពុងតែមានភាពរីកចម្រើន ដូច្នេះប្រសិនបើ មានតួស្រី ដែលមានបទពិសោធន៍ ដូចនាងសម្តែង ទៅប្រាកដជាកាន់តែល្អ ។
ក្រោយពីមានការ លើកឡើងបែបនេះ ត្រូវបានម្ចាស់សាមីខ្លួនឯង អ្នកនាង ដាញ់ ម៉ូនីកា បានបង្ហាញអារម្មណ៍រំភើប និងទឹកចិត្តដែលនាង នៅស្រលាញ់ សិល្បៈថា «អរគុណបងប្អូន ដែលនៅតែស្រឡាញ់ ចូលចិត្តមកលើរូបខ្ញុំ ហើយខ្ញុំក៏មិនដែល ភ្លេចសិល្បៈដែរ ថ្ងៃណាមួយខ្ញុំ នឹងត្រឡប់ចូលរួម សំដែងសារជាថ្មី ស្រឡាញ់ បងប្អូនដូចគ្នា» ៕






No comments
Post a Comment