ក្រុមបឹងកេតអង្គរសឹងតែបាត់បង់៣ពិន្ទុទៅហើយ ដោយសារតែយកឈ្នះក្រុមស្ទឹងត្រែងបានតែ៥-៤ ប៉ុណ្ណោះ ខណៈដែលគ្រាប់បាល់របស់ក្រុមស្ទឹងត្រែងកើតមាននៅចុងម៉ោងទាំងអស់។
តារាជើងស៊ុត ចាន់ វឌ្ឃនាកា ធ្វើបានយ៉ាងល្អដោយស៊ុតឱ្យក្រុមបឹងកេតនាំមុខមុនជាច្រើនគ្រាប់ ប៉ុន្តែនៅជិតនឹងចប់ការប្រកួតទៅហើយ បែរជាភ្លាត់ឱ្យក្រុមស្ទឹងត្រែងវាយបកបានភ្លាមៗ ដែលធ្វើឱ្យអ្នកគាំទ្របុកពោះបន្តិចដែរ។ តែទោះជាយ៉ាងនេះក្ដី ការប្រកួតនេះបញ្ចប់ទៅដោយ បឹងកេតអង្គរឈ្នះស្ទឹងត្រែងដោយលទ្ធផល ៥-៤ ៕

No comments
Post a Comment