Tuesday, 19 July 2016

José Mourinho: ខ្ញុំអាចធ្វើឱ្យ Bailly វិវត្តន៍ខ្លួនប្រសើរឡើង ដូចខ្ញុំបានធ្វើជាមួយ Varane

ខ្សែការពារកណ្តាលវ័យក្មេងម្នាក់បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្រុមបិសាចក្រហមអំឡុងពេល បានទទួលជ័យជម្នះ ២-០ លើក្រុម Wigan ហើយលោក Mourinho បានម... thumbnail 1 summary
ខ្សែការពារកណ្តាលវ័យក្មេងម្នាក់បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្រុមបិសាចក្រហមអំឡុងពេល បានទទួលជ័យជម្នះ ២-០ លើក្រុម Wigan ហើយលោក Mourinho បានមើលឃើញស្រមោលនៃខ្សែការពាររបស់ក្លឹប Real Madrid ក្នុងកូនក្រុមទើបតែទិញថ្មីរបស់គាត់។
អតីតអ្នកចាត់ការក្រុម Manchester United លោក Jose Mourinho មានផែនការធំសម្រាប់កីឡាករ Eric Bailly នៅកីឡដ្ឋាន Old Trafford ដោយប្រៀបធៀបកីឡាករកូតឌីវ័រអន្តរជាតិរូបនេះជាមួយខ្សែការពារ វ័យក្មេង Raphael Varane របស់ក្រុម Real Madrid។
លោក Mourinho បានអូសទាញ Varane ទៅក្រុម Real Madrid ពេលដែលគាត់ជាអ្នកចាត់ការទូទៅរបស់ក្លិបយក្សអេស្ប៉ាញនេះ ហើយកីឡាករវ័យក្មេងសញ្ជាតិបារាំងរូបនេះ គឺជាកត្តាសំខាន់ណាស់ក្នុងតំបន់ការពាររបស់គាត់ ហើយអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះក៏បានមើលឃើញសក្តានុពលស្រដៀងគ្នាទៅលើ Bailly ដែលបានលេងក្នុងប្រកួតលើកដំបូងរបស់គេសម្រាប់ក្រុម Man United នៅថ្ងៃសៅរ៍ ក្នុងជំនួបមិត្តភាព ដោយយកឈ្នះ២-០ លើក្រុម Wigan Athletic ។
Bailly លេងស្ទើរតែពេញមួយប្រកួត ហើយត្រូវបានដូរចេញនៅសល់តែ ៧នាទីចុងក្រោយដែលត្រូវ បញ្ចប់ការប្រកួត ពេលក្រុមបិសាចក្រហមទទួលបានជ័យជម្នះ។ ហើយលោក Jose Mourinho ពិតជា សប្បាយចិត្តនូវអ្វីដែលគាត់បានឃើញ ទោះបីជាគាត់ដឹងថាមានកង្វះចន្លោះបទពិសោធន៍ចំពោះខ្សែការពារក៏ដោយ៕
ប្រែសម្រួលដោយ៖ kampu-newsAFB88Somnangpoker94f1b495-efa5-4aa2-8148-47ec11dd4aec

No comments