Friday, 5 August 2016

អស់ស្ទះ! ភ្ញៀវប្រុសៗ អាចនឹងឈាមច្រមុះ បើហាងកាហ្វេមួយនេះ លេងសុទ្ធតែ ដាក់មីនុយ លើដើមទ្រូង អ្នករត់តុចឹង

ថៃ៖  ច្បាស់ហើយ ធ្លាប់តែឃើញនៅក្នុងអាហារដ្ឋាន ហាងកាហ្វេ ឬរង្គសាលជាច្រើន ដែលសុទ្ធសឹងតែមាន មីនុយជាសៀវភៅ ឬជាប្រភេទក្រដាសវែងមួយ ដើម្បីងាយស្រួល សម... thumbnail 1 summary
ថៃ៖ ច្បាស់ហើយ ធ្លាប់តែឃើញនៅក្នុងអាហារដ្ឋាន ហាងកាហ្វេ ឬរង្គសាលជាច្រើន ដែលសុទ្ធសឹងតែមាន មីនុយជាសៀវភៅ ឬជាប្រភេទក្រដាសវែងមួយ ដើម្បីងាយស្រួល សម្រាប់អតិថិជន ឬភ្ញៀវក្នុងការកុម្ម៉ង់ អាហារ ឬភេសជ្ជៈផ្សេងៗដើម្បីទទួលទាន។
ដោយឡែកបើក្រឡេកទៅមើលឯ ប្រទេសថៃឯណោះវិញ ហាងកាហ្វេមួយកន្លែង ដែលមានទីតាំងស្ថិត នៅក្នុងខេត្ត Sri Saket កំពុងតែទាញចំណាប់អារម្មណ៍ ដល់មហាជនជាច្រើន ជាពិសេសភ្ញៀវប្រុសៗតែម្តង អាចនឹងក្តៅមុខជាក់ជាមិនខាន ខណៈដែលហាងកាហ្វេមួយនេះ បានជួលបុគ្គលិកស្រីស្អាតៗ រត់តុពាក់អាវដែលមាន បោះពុម្ភមីនុយជាប់ លើដើមទ្រូងស្រាប់ ដើម្បីឲ្យភ្ញៀវ អាចធ្វើការជ្រើសរើស ដោយពុំចាំបាច់បើក សៀវភៅ ឬក្រដាសមីនុយមើលឡើយ។AFB88Somnangpokerប្រភពបានឲ្យដឹងថា ហាងកាហ្វេមួយកន្លែងនៅខេត្ត Sri Saket ទើបតែបើកដំណើរ អាជីវកម្មរបស់ខ្លួន កាលពីថ្ងៃច័ន្ទ ទី១ សីហា ១២ ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ ខណៈគេសង្កេតឃើញថា ហាងកាហ្វេមួយនេះ កំពុងតែក្លាយជាហាងដ៏ល្បីមួយ និងមានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកនិយមលេង បណ្តាញសង្គមគ្រប់មជ្ឈមដ្ឋាន ក្រោយពីឃើញថា ហាងកាហ្វេ Baan Peun នេះ ចេះបែកគំនិតរកស៊ីថ្មី ដើម្បីទាក់ទាញចិត្ត អតិថិជនឲ្យចូល មកភ្លក់រសជាតិក្នុងហាងរបស់ខ្លួន ដោយជួលនារីរត់តុ ស្រស់ៗស្អាត ពាក់អាវយឺត ស ខ្មៅ ដែលមានមីនុយ បង្ហាញពីតារាងឈ្មោះ និងតម្លៃរបស់ទំនិញ បោះពុម្ភជាប់នៅនឹង ផ្នែកខាងលើ នៃដើមទ្រូង។ ដូចជា កាហ្វេអីុតាលី Cappuccino ឬតែថៃ (Thai Tea) ដែលមានតម្លៃ ៣៥បាត (ស្មើនិង ១ដុល្លារអាមេរិក) ជាដើម។
បើតាមការឲ្យដឹង ពីម្ចាស់ហាងកាហ្វេនេះផ្ទាល់ មានឈ្មោះថា John បានថ្លែងប្រាប់ ប៉ុស្តិ៍ទូរទស្សន៍ថៃលេខ៨ថា គាត់គ្រាន់តែជួលស្រីស្អាត មករត់តុទាំងអស់នោះ ដើម្បីបើកឆាកស្វាគមន៍ដល់អតិថិជន នាថ្ងៃបើកសម្ភោធហាង ជាលើកដំបូងរបស់គាត់តែប៉ុណ្ណោះ ដើម្បីឲ្យអ្នកនិយមលេង អីុនធឺណែតជាច្រើន បានឃើញនូវទិដ្ឋភាពនេះ និងចង់មកសាកល្បងភ្លក់រសជាតិ កាហ្វេរបស់គាត់ ហើយក៏ដើម្បីឲ្យហាងរបស់គាត់ បានដំណើរទៅមុខ មានគេស្គាល់ច្រើនតែប៉ុណ្ណោះ។
ម្ចាស់ហាងរូបនេះ បានឲ្យដឹងទៀតថា មិនអនុញ្ញាតឲ្យភ្ញៀវ យកដៃទៅប៉ះពាល់លើ ដើមទ្រូងនារីៗ ស្រស់ស្អាតទាំងអស់នោះឡើយ ពោលគឺបានត្រឹមតែ យកដៃចង្អុល ដើម្បីជ្រើសរើសជា ភេសជ្ជៈណាមួយ ដែលខ្លួនចង់បាន តែប៉ុណ្ណោះ។
លោក Jonh និយាយថា ម៉ូដែលស្រីទាំងអស់នោះ នឹងអាចឈរបម្រើភ្ញៀវ ក្នុងរយៈពេលតែ ២ ទៅ ៣ថ្ងៃនេះតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនណាអាជីវកម្មរបស់គាត់ អាចដំណើរការទៅមុខ យ៉ាងរលូន ឬមានអ្នកគាំទ្រច្រើននោះ គាត់នឹងបន្តជួលនារីទាំងអស់នោះ ដើម្បីធ្វើជាម៉ូដែលរត់តុ សម្រាប់ភ្ញៀវរបស់គាត់ ជាបន្តទៀតផងដែរ។
យ៉ាងណាមិញ បើតាមសម្តីម្ចាស់ហាងនេះ ផ្ទាល់តែម្តង លោក Jonh គឺពិតជាចង់បន្តជួល នារីទាំងអស់នោះ ដើម្បីរត់តុទទួលភ្ញៀវ ក៏ដូចជាជួយទាក់ទាញភ្ញៀវ ឲ្យចូលមកហាងរបស់គាត់ ឲ្យបានកាន់តែច្រើនផងដែរ។ ហើយលោក Jonh ពិតជារីករាយជាខ្លាំង ខណៈមានមនុស្សជាច្រើន តែងតែចំណាយពេល មកញ៉ាំកាហ្វេនៅហាងរបស់លោកផងដែរ ហើយម្ចាស់ហាងរូបនេះក៏សង្ឃឹមថា ទីផ្សារហាងកាហ្វេរបស់គាត់ នឹងទទួលបានជោគជ័យផងដែរ ៕AFB88
តើសម្រាប់គំនិតរបស់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ប្រភព ៖ ខ្មែរឡូត៖

No comments